Monday, May 27, 2013

Microsoft ជូនសិស្សនិស្សិតបន្ថែមទំហំ 3GB ផ្ទុកលើ Skydrive




  1. Microsoft ថ្មីៗ​នេះ​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​ចំពោះនិស្សិត​នៅ​តាម​បណ្ដា​មហាវិទ្យាល័យ សកលវិទ្យាល័យ ទូទាំង​ពិភពលោក​ ដោយ​បន្ថែម​ជូន​នូវ​ទំហំ 3GB ផ្ទុក​លើកម្មវិធី Skydrive របស់​ខ្លួន។ ហើយ​ដើម្បី​ទទួល​បាន​​ទំហំ​នេះ​អ្នក​ត្រូវ​ចូល​ទៅ Skydriveforstudents បន្ទាប់​មក​វាយ email សិស្ស​និស្សិត​របស់​ខ្លួន (email មាន​កន្ទុយ .edu)។ 

    slide.jpg

    ក្រោយ​ពេល​បញ្ចប់​អស់​អ្នក​នឹង​ទទួល​បាន​ email មួយ​ពី Microsoft ក្នុង​នោះ​មាន​អង្កត់​កូដ បន្ទាប់​មក​បើក Skydrive ឡើង​និង​វាយ​កូដ​នោះ​ចូល​ អ្នក​នឹង​ទទួល​បានទំហំ 3GB បន្ថែម ដែល​នឹង​ធ្វើ​អោយទំហំ​ក្នុង Skydrive ទាំង​មូល​ឡើង​ដល់ 10GB
     Microsoft បាន​បញ្ជាក់​ផង​ដែរ​ថា​ម្នាក់ៗ (គឺ email និមួយៗ) អាច​អនុវត្ត​បាន​ការ​ងារ​នេះ​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​កង្កត់​កូដ​នេះ​នឹង​មាន​ប្រសិទ្ធិភាព​ត្រឹម​ថ្ងៃ​ទី 31/12/2013 ។

    អ្នក​អាច​ចូល​ទៅ​បំពេញ​បែប​បទ​ទទួល 3GB ទំហំ​ផ្ទុក​លើ Skydrive
    តែ​មិន​ដឹង​ថា​តើ​មាន​មហាវិទ្យាល័យ ឬ​សកលវិទ្យាល័យ​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ​យើង​ដែល​មាន​ផ្ដល់​ជូន​សិស្ស​និស្សិត​នូវ​email ដែល​មាន​កន្ទុយ .edu ៕

No comments:

Post a Comment