ថ្មីៗនេះ Samsung មានបង្ហោះរូបភាព 6 សន្លឹកស្មើនឹង 6 ហេតុផល ធ្វើការប្រៀបធៀប Galaxy Note 8.0 ដែលទើបតែចេញជាមួយ iPad mini របស់ Apple ដោយទាញហេតុផលថាផលិតផលរបស់ខ្លួនល្អជាង (i-am-better-than-you)។
ត្រង់នេះ Samsung ចង់បង្ហាញពីអត្ថប្រយោជន៍របស់ប៊ិច S ដែលអនុញ្ញាតិឲ្យគូសវាស សរសេរ បានតាមចិត្ត កត់ត្រាជំនួសឲ្យការវាយអក្សរ កំណត់ចំណាំនៅខ្នងរូបថតជាដើម។ តើលោកអ្នកគិតថា ប៊ិច S មិនសូវចាំបាច់មែនទេ? បានចំពោះខ្ញុំ វាជារឿងល្អ បើ tablet របស់អ្នកមានប៊ិចឆ្លាតមួយដើមជាប់ជាមួយនោះ បើមិនចូលចិត្តសរសេរ ក៏អាចប្រើប៊ិចនេះកាត់តរូបភាពបានដែរ។
៙ More Big, High Quality Display ៚
យើងអាចនិយាយបានថា iPad mini និង Galaxy Note 8.0 មានអេក្រង់ប៉ុនគ្នាទៅចុះ គ្រាន់តែមានខ្នាតខុសគ្នាត្រង់ មួយរាងវែង មួយវាងខ្លី បើមើលតាមរូបភាពដែល Samsung បានបង្ហាញនេះឃើញថា អេក្រង់ Galaxy Note 8.0 ពណ៌ស្អាតដិតជាង និងម៉ដ្ឋជាង។ តើ Samsung អូតបានតែមាត់ឬ? ចង់ដឹង!!!! នៅពេលលោកអ្នកមានលុយទិញ កុំភ្លេចសុំអ្នកលក់ ប្រៀបធៀបគ្នា មើលដោយផ្ទាល់ភ្នែកចុះ។
៙ Superb Performance ៚
ដូចបានជម្រាបកាលលើកមុនអញ្ចឹងថា quad core គឺជាពពួក CPU ដែលមាន CPU ចំនួន 4 ថតក្នុងបន្ទះ CPU តែមួយ (CPU បួនធ្វើការរួមគ្នា), ចំណែក dual core មានតែ 2 CPU ក្នុងបន្ទះ CPU តែមួយទេ (CPU ពីរធ្វើការរួមគ្នា)។ iPad mini ប្រើ CPU A5 1GHz ដែលជាសេរីឆ្នាំ 2011 មកម្ល៉េះ, ឯ Galaxy Note 8.0 ប្រើ quad core ល្បឿន 1.6GHz ។ iPad មាន Ram ត្រឹម 512 MB គឺតិចណាស់សម្រាប់បច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏ 1GB ដែលបានសម, Galaxy Note 8.0 Ram 2GB ឯណោះដំណើរការការកម្មវិធីបានច្រើនមិនរអាក់រអួល។
No comments:
Post a Comment