[ព័ត៌មាន] ប្រព័ន្ធ iOS 7 នឹងទ្រទ្រង់ការលេងហ្គេម ដោយប្រើ ដៃចុចហ្គេម
នៅរាល់ព្រឹត្តិការណ៍ WWDC Apple តែងតែបន្សល់ទុកនូវ តំរុយមួយចំនួន ទាក់ទងនឹង សេវា ឬផលិតផលណាពេល អនាគតរបស់ខ្លួន។ WWDC 2013 ក៏មិនខុសគ្នាដែរ។ បើតាម MacTrast.com បានអោយដឹងថា Apple នឹងបន្ថែម កូដដៃចុចហ្គេម Game Controller APIs និងតំរូវការផ្នែករឹងជាមូលដ្ឋាន ដល់អ្នកអភិវឌ្ឍ ដើម្បីបង្កើតដៃចុចហ្គេម បែប Game Pad និង Joystick សំរាប់ប្រព័ន្ធ iOS (iPhone, iPod Touch និង iPad)។
Mactrast បានបន្តទៀតថា កូដដៃចុចថ្មី ដែលបានបន្ថែម ក្នុង iOS 7 និង OS X 10.9 នឹងធ្វើអោយ វាងាយស្រួល ក្នុងការស្វែងរក និងតភ្ជាប់ដៃចុចហ្គេម ហើយនៅពេលដែលរកឃើញហើយ វានឹងទ្រទ្រង់ ការចុចលេង នៅលើដៃចុច ដូចនៅលើ អេក្រង់ដែរ៕
ប្រភព: Mactrast
No comments:
Post a Comment