ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានដាក់បង្ហាញនូវ កំណែទំរង់ថ្មី ចុងក្រោយបំផុត នៃប្រព័ន្ធ ប្រតិបត្តិការណ៍ សំរាប់ iPhone, iPod Touch និង iPad របស់ខ្លួន គឺ iOS 7 ដោយលើកឡើងថា នេះ គឺជា ការផ្លាស់ប្តូរ ដ៏ធំមួយ នៃប្រព័ន្ធប្រតិបត្តិការណ៍នេះ ចាប់តាំងពីវា ចេញមុខដំបូងមក ជាមួយ iPhone ទីមួយ របស់ខ្លួន។ អ្វីៗទាំងអស់ ហាក់មាន មុខម៉ាត់ថ្មី ជាមួយ iOS 7 ដែលរួមមាន ការផ្លាស់ប្តូរ ពុម្ពអក្សរថ្មី និង អាយខនសំប៉ែត ហើយមានពណ៌ច្រើន… ដែលនេះ គឺជា ស្នាដៃ សំរិតសំរាំង ដោយ កំពូលអ្នករចនាម៉ូដ Jony Ive និងប្រធានក្រុមវិស្វករ លោក Craig Federighi។
ចំណែកមុខងារថ្មីៗ ដែលមកជាមួយ iOS 7 មានដូចជា:
- មុខងារ AirDrop (ដែលអនុញ្ញាតិអោយ លោកអ្នក ផ្ទេរប្តូរឯកសាររវាងគ្នា តាមរយៈ WiFi)
- មុខងារ Control Center (អាចអោយអ្នក បិទបើកការតភ្ជាប់ ដូចជា Airplane Mode, WiFi, Bluetooth, ពន្លឺ និងពិល ជាដើម)
- ថតឯកសារ អាចដាក់កម្មវិធីបានច្រើនជាងមុន
- ប្រព័ន្ធដាក់តឿន Notification Center និង Control Center អាចប្រើបានពី អេក្រង់ចាក់សោរ
- កំណែទំរង់ថ្មីនៃ កម្មវិធី Safari
- កម្មវិធីថតរូប ដែលមានមុខងារ ដាក់អេហ្វិករូបភាព
- រូបភាព ត្រូវបានរៀបចំ ជាក្រុម ដោយផ្អែកលើ ពេលវេលា និងទីតាំង ដែលវា ត្រូវបានថត
- កម្មវិធី Find My iPhone ទាមទារអោយលោកអ្នក វាយ គណនី Apple ID មុននឹងអាច ចាក់សោរអេក្រង់ និង លុបទិន្នន័យ ពីចម្ងាយ
- មុខងារ មើលពេលយប់ ‘Night Mode’ នៅក្នុងកម្មវិធីផែនទី Maps សំរាប់សំរួល ពេលមើលផែនទី នៅទីងងឹត
- មុខងារ FaceTime នឹងមានសម្លេង គុណភាពខ្ពស់
- មុខងារ បិទលេខ នៅក្នុង កម្មវិធីទូរស័ព្ទ Phone, សារ Messsage និង FaceTime
- ការទ្រទ្រង់ភាសាចិន កាន់តែទូលាយឡើង រួមមាន វចនានុក្រម ចិន-អង់គ្លេស និងការវាយអក្សរ តាមរយៈការសរសេរដៃ (គូសអក្សរលើអេក្រង់)
- ទ្រទ្រង់ ការប្រើប្រាស់ក្នុងរថយន្ត
No comments:
Post a Comment