Sunday, June 9, 2013

[ព័ត៌មាន] iPhone និង iPad ជំនាន់ក្រោយ អាចនឹងមាន បច្ចេកវិទ្យា “តាមដានការក្រឡេកមើល”

ចុះថ្ងៃទី: June 5th, 2013 Eye-Gaze-Tech

ឧបករណ៍ iPhone និង iPad ជំនាន់ក្រោយ របស់លោកអ្នក អាចនឹងមាន បច្ចេកវិទ្យា “តាមដានការក្រឡេកមើល”… នេះបើតាម ការស្នើរសុំ ប៉ាតង់ ថ្មីៗនេះ ដោយ Apple។
 បើតាម Apple ប៉ាតង់ថ្មីនេះ អាច តាមដាន ដឹងថា តើអ្នកប្រើប្រាស់ កំពុងសំលឹងមើល អេក្រង់ ឬទេ ហើយវា នឹងធ្វើការឆ្លើយតប ទៅតាមហ្នឹងដែរ ដូចជា បើសិនជា អ្នកប្រើប្រាស់ បានងាកភ្នែកចេញពីអេក្រង់ នោះឧបករណ៍ iDevice (iPhone/iPad) របស់គេ នឹងធ្វើការ បិទពន្លឺអេក្រង់ ឬផ្អាកការលេង វីដេអូ ជាបណ្តោះអាសន្ន ជាដើម។

គួររំលឹកថា បច្ចេកវិទ្យានេះ គឺស្រដៀងនឹង បច្ចេកវិទ្យា “Eye Pause” និង “Eye Scrolling” របស់ Samsung Galaxy S4 ដែរ ហើយ Samsung បានធ្វើការស្នើរសុំ ប៉ាតង់ និងផ្លាកសញ្ញា សំរាប់ ប៉ាតង់ទាំងពីរ ខាងលើ នេះហើយដែរ៕

No comments:

Post a Comment